ភ្នំពេញៈ គូស្នេហ៍ស្រស់សោភាមួយគូជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុល ទៅបុកគូទរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត តែដោយដោះស្រាយមិនត្រូវភាគីខាងបុរសបានជិះម៉ូតូរត់គេចខ្លួនបាត់បន្សល់ទុកនារីជាសង្សារឲ្យសង់ជំនួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុបផ្សារដីហុយ តាមបណ្តោយផ្លូវ១៩៨៦ កែងនិងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2V-6084 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើក៏បានបម្រុងបត់ឆ្វេងទៅផ្លូវហាណូយ ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ឌូកកាទីក ពណ៌ក្រហម គ្មានស្លាកលេខ ដែលបើកបរដោយគូសង្សារមួយគូ មកពីក្រោយក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកគូទរថយន្តខាងលើចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យក្រពិតកាងនិងបែកស្តុប តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ បន្ទាប់មកភាគីទាំងពីរក៏បានដោយភាគីខាងរថយន្តបានទាមទារសំណងចំនួន១០០ដុល្លារពីភាគីខាងម៉ូតូ តែភាគីខាងម៉ូតូព្រមសងតែ៥០ដុល្លារនោះទេ។ ធ្វើឲ្យការដោះស្រាយមិនត្រូវគ្នា រហូតមួយស្ទុះក្រោយមកបុរសដែលជាអ្នកបើកបរម៉ូតូបានសុំសងសំណងទៅភាគីខាងរថយន្តចំនួន៦០ដុល្លារដើម្បីបញ្ចប់រឿង តែភាគីខាងរថយន្តមិនព្រមទទួលយកក្នុងតម្លៃ៦០ដុល្លារនោះទេ។
ភ្លាមនោះបុរសជាអ្នកបើកម៉ូតូបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនារីម្នាក់ដែលជាសង្សារនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុនារីដែលជាសង្សារនិងបុរសអ្នកបើកបរម៉ូតូខាងលើបានបម្រុងនិងជិះម៉ូតូឌុបចេញពីកន្លែងកើតហេតុតែត្រូវអ្នកបើកបររថន្តឃាត់មិនឲ្យទៅក៏បង្កឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ.ក មួយស្ទុះក្រោយមកនារីរងគ្រោះបានព្រមចេញសំណងចំនួន៥០ដុល្លារឲ្យទៅភាគីខាងរថយន្ត ហើយដោយភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយក៏ព្រមទទួលយកដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕
មតិយោបល់