World Cup ឆ្នាំនេះ ពិតជាខុសប្លែកពី World Cup លើកមុនៗណាស់ ព្រោះថា ការប្រកួតទើបតែចាប់ផ្តើមមិនទាន់បាន ២ជុំស្រួលបួលផង កីឡាករមួយចំនួនរកគ្រាប់បាល់ បានច្រើនគួរសមទៅហើយ។
ជាក់ស្តែងណាស់ បើយើងក្រឡេកមើល កីឡាករដែលស៊ុតបញ្ចូលទី នាពេលបច្ចុប្បន្ននេះវិញ យើងឃើញថា Cristiano Ronaldo កំពុងតែនាំមុខគេ ដោយ២ប្រកួតកន្លងមកនេះ ខ្សែប្រយុទ្ធរបស់ពរទុយហ្គាល់រូបនេះ ស៊ុតបាន ៤គ្រាប់ទៅហើយ។ ក្នុងនោះដែរ Diego Costa របស់អេស្ប៉ាញវិញ ក៍មិនអន់ប៉ុន្មានឡើយ កីឡាកររូបនេះ រកបាន ៣គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនបាន ២លើកដូចគ្នា ស្របពរលដែលកីឡាករ Denis Cheryshev របស់ រុស្ស៊ីវិញ ក៍រកបាន ៣គ្រាប់ដូចគ្នា។
ក្រៅពីនេះ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ក៍ជាកីឡាករដែលគួរឲ្យចាប់អារម្មណ៍ដែរ ព្រោះថាប្រកួតដំបូងកីឡាកររូបនេះ រកបាន ២គ្រាប់ Atem Dzyuba របស់រុស្ស៊ី ២គ្រាប់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក ២គ្រាប់ដូចគ្នា ដែលនេះបង្ហាញឲ្យឃើញថា កីឡាករមួយចំនួនកំពុងតែដណ្តើមគ្នា យកស្បែកជើងមាស World Cup ដែលទំនងជាម្ចាស់ស្បែកជើងមាស ឆ្នាំនេះ គ្រាប់បាល់អាចច្រើនជាង James Rodriguez ស៊ុតបាន ៦គ្រាប់កាលពី World Cup ២០១៤ នៅប្រេស៊ីល។
ដូច្នេះហើយ រង់ចាំមើលថា តើកីឡាកររូបណា នឹងក្លាយជាម្ចាស់ស្បែកជើងមាស FIFA World Cup ឆ្នាំនេះ ដែលគ្រាប់បាលនឹងស៊ុតបានប៉ុន្មានគ្រាប់វិញនោះ ។
https://www.youtube.com/watch?v=XxPRe18iqkY
មតិយោបល់