ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត៥គ្រឿង រួមមាន រថយន្តកុងតឺន័រ២គ្រឿង រថយន្តហាយឡែនឌ័រមួយគ្រឿង រថយន្តដឹកសំរាមមួយគ្រឿង និងរថយន្តតួរីសខ្នាតធំមួយគ្រឿង បានបុកគ្នា បណ្តាលឲ្យស្ត្រីមានផ្ទៃពោះម្នាក់របួស ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងខណៈដែល រថយន្តដឹកកុងតឺន័រ១គ្រឿងបើកចុះចំណោតរេចង្កូតមកបុកនឹងរថយន្ត១គ្រឿងទៀតដែលកំពុងបើកបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យរថយន្ត៣គ្រឿងទៀត បុកពីក្រោយបន្តគ្នាតែម្ដង ៕





មតិយោបល់