ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ២គ្រឿង ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ នៅស្រុកទឹកឈូ!..

កំពត: កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ២គ្រឿង បើកបរក្នុងទិសដៅផ្ទុយគ្នា។

បង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2AL-5918 អ្នកបើកបរឈ្មោះ ឈ ចាន់រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់សង្កោ រាជធានីភ្នំពេញ និងអ្នករួមដំណើរ៦នាក់ ស្រ្តីម្នាក់(អ្នកបើកបររត់គេចខ្លួន)។ បានបុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ស្លាកលេខកំពត1B-5588 ជិះដោយឈ្មោះ ទេព សាំង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្តាល ស្រុកទឹកឈូ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ មាស រ៉ា ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(បើកបរស្របទិសជាមួយរថយន្ត) រួចរេចង្កូតទៅបុកម៉ូតូម៉ាកសេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ងឹន តុង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(ស្លាប់នៅមន្ទីរពេទ្យខេត្ត) និងអ្នករួមដំណើរឈ្មោះ ព្រី សុខលីន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់)។

ចំពោះវត្ថុតាងទាំង៣គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍ឃុំថ្មី៕

មតិយោបល់