កណ្តាលៈ មានករណីបុរសជាកម្មករម្នាក់ ដាច់ចិត្តធ្វើអត្តឃាតចងក សម្លាប់ខ្លួន កើតហេតុនៅថ្ងៃព្រហស្បតិ៍ ០៩ កើត ខែ បឋមសាឍ ឆ្នាំ ច ព .ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីយប់ នៅលើដើមអំពិលជូរ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ផល្លា ផល្លី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល មានមុខរបរជាកម្មករ ។
នៅមុនពេលកើតហេតុ ក្រុមគ្រួសារបានបាត់ជនរងគ្រោះ ហើយនាំគ្នាដើររក ក៏ប្រទះចងក នៅលើដើមអំពិល រួចក៏នាំគ្នាស្រាយយកសពមកផ្ទះ លុះដល់ម៉ោង៦ ទើបរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសិត្បូ ។ លុះកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យ សពពុំឃើញមានស្លាកស្នាមអ្វីផ្សេង ក្រៅពីស្នាមជាំនិងរលួត បំពង់ក ឡើយ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារខ្សែចងក ប្រាកដមែន។
ក្រោយពីពិនិត្យចប់សព្វគ្រប់ ក៏បានប្រគល់សព ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់