ព័ត៌មានជាតិ

រថយន្តកុងតឺន័រមួយគ្រឿង បើកចុះពីលើស្ពានអ្នកលឿង បុករះខ្ទេចនៅស្រុកលើកដែក

កណ្តាល: រថយន្តកុងតឺន័រមួយគ្រឿង បើកចុះពីលើស្ពានហ្សឹបាសា រេចង្កូតខុសផ្លូវទៅបុករះដើមឈើអស់ជាច្រើនដើម ហើយបន្តបុកចូលរោងដាំបាយ និងតូបលក់បាយ និងបន្តបុកខឿនសំយ៉ាបផ្ទះអ្នកភូមិបន្ថែមទៀត ទើបអស់ល្បឿនទៅមុខលែងរួច។

ករណីនេះកើតឡើងនៅម៉ោង៥និង​៤០​នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិចុងអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

មុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ ស្លាកលេខ ភ្នំពេញ3D-9104 បើកចុះពីលើស្ពានអ្នកលឿង រេចង្កូតចេញពីផ្លូវទៅបុករះដើមប្រេងខ្យល់បាក់អស់៣ដើម បន្តទៅបុករោងដាំបាយ និងតូបលក់បាយ បាក់អស់២ ហើយបន្តជ្រុលទៅបុកខឿនសំយ៉ាបផ្ទះរបស់អ្នកភូមិ ទៅមុខលែងរួចតែម្តង ៕

មតិយោបល់