ស្វាយរៀងៈ បុរសម្នាក់ត្រូវរន្ទះបាញ់បាញ់ស្លាប់នៅកណ្តាលវាលស្រែ ខណៈកំពុងតែដេញគោ និងនិយាយទូរស័ព្ទពេលឃេមកំពុងរលឹមស្រិចៗ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក។
ជនរងគ្រោះឈ្មោះ ខេន សុទ្ធា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះបានទៅដេញគោនៅវាលស្រែ ពេលមេឃកំពុងរលឹមស្រិចៗ និងនិយាយទូរស័ព្ទ ស្រាប់តែរន្ទះបាញ់ដួលផ្កាប់មុខកណ្តាលវាលស្រែស្លាប់តែម្តង។
ក្រោយពីកើតហេតុអ្នកភូមិបានផ្អើលនាំគ្នារត់ទៅជួយសង្គ្រោះ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ហើយ។ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/yUWR7seC0lU
មតិយោបល់