ព័ត៌មានជាតិ

រថយន្ត២គ្រឿង ពន្លះគ្នាពេញទំហឹង ខ្ទេចទាំងសងខាងនៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង១៥នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវខេត្តលេខ១២៩ ភូមិត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

ករណីនេះកើតឡើងរវាង រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ តាកែវ 3A-2078 បើកបរពីជើងទៅត្បូង បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ក.1984 ភព2 បើកបរដោយបុរសម្នាក់ យ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។ ចំណែករថយន្តទាំងសងខាង រងការខូចខាតយ៉ាងដំណំ៕

មតិយោបល់