ព័ត៌មានជាតិ

ស្ត្រីវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

តាកែវ: ស្ត្រីវ័យចំណាស់ម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ញ៉ែន យ៉ឺន ភេទស្រី អាយុ៦៣ឆ្នាំ បានលង់ទឹកស្លាប់នៅស្រះទឹក ចម្ងាយ១៥ម៉ែត្រ ពីផ្ទះ។

ចំណែកមូលហេតុ គឺបណ្តាលមកពីជនរងគ្រោះស្រវឹង។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់