ភ្នំពេញៈ រថយន្តកុងតឺន័រមួយគ្រឿង បើកគេចពីរថយន្តហាយឡែនឌ័រ បណ្ដាលឲ្យរអិលធ្លាក់កង់មួយហៀងក្រឡាប់ចូលទឹកប្រឡាយ តែសំណាងល្អមិនមានអ្នករបួស។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលំ ជិតបន្ទាយទាហ៊ាន ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័រ មួយគ្រឿង បើកដោយបុរសម្នាក់ពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានគេចពីរថយន្តហាយឡែនឌ័រ មួយគ្រឿង មិនចាំស្លាកលេខបើកបញ្ច្រាសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យរអិលធ្លាក់កង់មួយចំហៀងក្រឡាប់ចូលប្រឡាយទឹកលិចក្បាលមួយកំណាត់ និងតួលិចទៅក្នុងទឹកបាត់សល់តែទូរតែសំណាងល្អមិនមានអ្នករបួសដោយសារតៃកុងលោតទាន់។
ក្រោយកើតហេតុមិនមានសមត្ថកិច្ចចុះទៅទីតាំងកន្លែងកើតហេតុនោះទេ ដោយសារមិនបះពាល់ដល់ប្រជាពរដ្ឋក៏ដូចជាសម្បត្តិរដ្ឋ ដូចច្នេះភាគីខាងក្រុមហ៊ុនបានមកស្ទូចរថយន្តទៅការ៉ាសដើម្បីជួសជុសខ្លួនឯង៕
មតិយោបល់