ព័ត៌មានអន្តរជាតិ

តួកគី ទទួលយន្តហោះចម្បាំងធុន F-35 ទោះបីជាមានការប្រឆាំងពីព្រឹទ្ធសភាអាមេរិក

តួកគីៈ រដ្ឋាភិបាលក្រុងអានការ៉ា នឹងទទួលបានយន្តហោះចម្បាំង F-35 ចំនួនពីរគ្រឿង បើទោះបីជាមានការប៉ុនប៉ងទប់ស្កាត់ការលក់ឧបករណ៍យោធាពីសំណាក់ព្រឹទ្ធសភាអាមេរិកក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu បានឲ្យដឹងថា ទំនាក់ទំនងដ៏ចាំបាច់រវាងតួកគី និងអាមេរិក ត្រូវបានបង្កើតទ្បើង តាមរយៈការផ្តល់យន្តហោះចម្បាំងប្រភេទ F-35 ។

យ៉ាងណាមិញនៅដើមសប្តាហ៍នេះ ការលក់យន្ដហោះចំនួន២គ្រឿងនេះ បានក្លាយជាមិនច្បាស់លាស់ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងរបស់ព្រឹទ្ធសភា និងសភាតំណាងរាស្ដ្រអាមេរិក ដើម្បីបញ្ឈប់ការផ្ទេរយន្តហោះនេះ ទៅកាន់ប្រទេសតួកគី។

ដោយសភាអាមេរិក បានអំពាវនាវឲ្យបញ្ឈប់ការលក់វា បន្ទាប់ពីមានរបាយការណ៍មួយពីក្រសួងការពារជាតិ ស្តីពីទំនាក់ទំនងកាន់តែអាក្រក់ រវាងអាមេរិក និងតួកគី៕

មតិយោបល់