ព័ត៌មានជាតិ

សង្ស័យស្រវឹងនឹកឃើញរឿងចាស់ បើករថយន្តកូរ៉ូឡាមួយគ្រឿងពន្លះបង្គោលភ្លើងបាក់អស់១ដើម

ភ្នំពេញ: រថយន្តកូរ៉ូឡាមួយគ្រឿងបើកបរដោយនារីម្នាក់សង្ស័យស្រវឹងស្រានឹកឃើញរឿងចាស់ក៏បើករថយន្តសំដៅទៅបង្គោលភ្លើងបុកបង្គោលភ្លើងបណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើម ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9046 បើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនក៏បុកបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតបង្គោលភ្លើងមួយដើម។ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងស្តាំរថយន្តយ៉ាងដំណំ ហើយក៏មានការបញ្ជក់ពីនារីម្នាក់ដែរបើកបររថយន្តដោយគាត់រាងស្រវឹងស្រឿងៗផងនោះ នឹកឃើញរឿងចាស់រឿងប្តីជាជនជាតិបរទេសគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅជិតវិមានឯករាជ្យ នាងក៏តូចចិត្ត ចង់បើករថយន្តបុកបង្គោលភ្លើងឲ្យស្លាប់តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនិងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់