Post News Media ព័ត៌មានជាតិ កុងតឺន័រ ពន្ល...

កុងតឺន័រ ពន្លះតូរីសលាន់ឮដូចរន្ទះ ស្លាប់ និងរបួស ៤នាក់

ពោធិ៍សាត់: នៅវេលាម៉ោង ៤ និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័រ បុកនិងរថយន្តតូរីស បណ្ដាលឲ្យស្លាប់ និងរបួស ៤ នាក់ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១៩២-១៩៣ ក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

រថយន្តកុងតឺន័រ ធ្វើដំណើរពីកើតទៅលិច ពាក់ស្លាកលេខព្រះសីហនុ 3A-1452 បានបុករថយន្តទូរីស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-8965 បើកបរស្របទិសគ្នា បណ្ដាលឲ្យស្លាប់ ៣ នាក់ (ស្រីម្នាក់ ខាង​រថយន្តតូរីស ) និងរងរបួសបុរសម្នាក់ ( តាកុងរថយន្តកុងតឺន័រ ) ។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំងពីរ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...