ព័ត៌មានជាតិ

អនាគតប្អូនប្រុសថ្លៃដឹកដៃបងស្រីឡើងផ្ទះសំណាក់ បង្ខំរួមភេទបានសម្រេច២ដង ត្រូវបងប្រុសប្តឹងប៉ូលិសឲ្យចាប់ខ្លួន

ភ្នំពេញៈ នារីវ័យក្មេងម្នាក់ ត្រូវបានអនាគតប្អូនថ្លៃ ដឹកដៃឡើងផ្ទះសំណាក់ បង្ខំរួមភេទបានសម្រេចដល់ទៅ២ដង ទើបប្រាប់គូរដណ្តឹងត្រូវជាបងជនសង្ស័យ ប្តឹងប៉ូលិសឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវជាអនាគតប្អូនថ្លៃមានឈ្មោះ ​ជាតិ​ ចាន់លីម ​ភេទ​ប្រុស ​អាយុ​២៦ឆ្នាំ ​ស្នាក់នៅ​បន្ទប់ជួលជាមួយម្តាយ​មីងនៅក្នុង​ ភូមិ​អង្គ ​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្ដាល​។ ចំណែកជនរងគ្រោះ ឈ្មោះ ប ល ដ អាយុ១៧ឆ្នាំ មុខរបរ ជាងអ៊ុតសក់ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅខេត្តតាកែវ ។

ផ្អែកទៅលើបណ្តឹងជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក នារីរងគ្រោះបានទូស័ព្ទ ហៅអតីតប្អូនថ្លៃ ខាងលើ ទៅឌុបនាង ទៅលេងផ្ទះម្តាយមីង នៅឯស្រុកអង្គស្នួលខេត្តកណ្តាល ដោយណាត់រងចាំនៅម្តុំរង្វង់មូលជ្រោយចង្វារ ។ ខណៈដែលជនសង្ស័យ ឌុបរងគ្រោះ មកដល់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ស្រាប់តែតាមផ្លូវ មេឃធ្លាក់ភ្លៀង ទើបប្អូនថ្លៃបែកគំនិតឆ្លៀតឱកាស ឌុបចូលផ្ទះសំណាក់ យ៉ីហោ មិត្តភាព ជួលបន្ទប់ លេខ១១៣ ចូលសម្រាកទិញបាយហូបសិន រួចរាល់ឆ្អែតមានកម្លាំង ជនសង្ស័យលួងលោម សុំរួមភេទត្រង់ៗតែម្តង តែជនរងគ្រោះ មិនយល់ព្រម ចាប់ជាប់សម្រាតខោផុត ចាប់រំលោភ បានសម្រេចរហូតដល់២ដង ក្នុងមួយពព្រិចភ្នែក ដោយនឹកថាបងថ្លៃ មិនហ៊ានប្រាប់បងប្រុសខ្លួន រួចបន្តដំណើរដល់ផ្ទះម្តាយមីង។

រឿងរ៉ាវខាងលើលាក់មិនជិត នាងខ្លាចដល់ថ្ងៃរៀបការ ប្តីនាងចោទថាអស់ភាពបរិសុទ្ធ ទើបប្រាប់ការពិតនូវរឿងរ៉ាវ ប្អូនថ្លៃចាប់បង្ខំរំលោភបាន២ដង ធ្វើឲ្យបងប្រុសជនសង្ស័យខឹងច្រឡោត ប្តឹងប៉ូលិស ឲ្យចាប់ខ្លួនប្អូនប្រុសខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ។

តាមសម្តីអតីតប្តី បានឲ្យដឹងថា ជនសង្ស័យ ជាប្អូនប្រុស ឪពុកតែមួយម្តាយផ្សេងគ្នា នឹកថាខំទុកចិត្ត មិនគួរឡើយណាហ៊ានលូកថ្លើម បងប្រុសបែបនេះសោះ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ និងសាច់ញាតិ បានព្យាយាមសម្របសម្រួល នៅប៉ុស្តិ៍ចោមចៅ៣ តែមិនត្រូវរ៉ូវគ្នា ភាគីខាងគូរដណ្តឹង ដាច់ខាត ចាត់ការតាមផ្លូវច្បាប់ ទោះជាខាងស្រី ជាសមីខ្លួន យល់ព្រមបើកភ្លើងខៀវ ឲ្យសម្របសម្រួលយ៉ាងណាក្តី ទើបសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការតាមនីតិវិធី៕

មតិយោបល់