ព័ត៌មានជាតិ

យកគ្រឿងញៀនទៅលក់ ក៏វាក់អឺជាមួយសមត្ថកិច្ច មានអីចូលប៉ុស្តិ៍បានសម្រេច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង​ ១២រសៀលថ្ងៃទី​ ២២​ ខែ​ មិថុនា​ ឆ្នាំ២០១៨​ កម្លាំងប៉ុស្តិ៍ផ្សារកណ្តាល​ បានល្បាតក្នុងភូមិសាស្រ្ត​ ស្ថិតនៅចំណុចភូមិអូរឬស្សី​ សង្កាត់ផ្សារកណ្តាល​ បានឃាត់ជនសង្ស័យចំនួន​ ៣​ នាក់​ ដោយត្រួតពិត្យរកឃើញម្ស៉ៅក្រាមពណ៌សថ្លា​ ចំនួន​ ២១​ កញ្ចប់។​

ក្រោយធ្វើការសាកសួរ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងបី៖
– ទី១.ឈ្មោះ​ ដួង​ វីរ:​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ១២ កញ្ចប់តូច (ជាអ្នកជួញដូរគ្រឿងញៀន)
– ទី២.ឈ្មោះ​ ហៀង​ ថាត់​ ភេទ​ ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ០៧ កញ្ចប់តូច (ជាអ្នកជួញដូរគ្រឿងញៀន) មានទីលំនៅភូមិអូរនាង​ សង្កាត់ផ្សារកណ្តាល។
-និងទី៣.ឈ្មោះ​ សុខា​ សៅ​ ភេទ​ ប្រុស​ អាយុ​ ២២​ ឆ្នាំ​ មានម្ស៉ៅក្រាមពណ៌សថ្លាចំនួន​ ២​ កញ្ចប់តូច (ជាអ្នកជួញដូរគ្រឿងញៀន)​ មានទីលំនៅភូមិអូរឬស្សី​ សង្កាត់ផ្សារកណ្តាល។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់