ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបកប់ពពកម៉ាក រ៉ូរ៉យ ស្លាកលេខភ្នំពេញ ​2BE-8888 បុករះទ្រូងផ្លូវនិងបង្គោលភ្លើងនៅផ្លូវឯករាជ្យ ខ្ទេចរប៉ាត់រប៉ាយ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត ស៊េរីទំនើបកប់ពពកម៉ាក រ៉ូរ៉យ ស្លាកលេខ ភ្នំពេញ ​2BE-8888 មួយគ្រឿង បានបើកពីជើងមកត្បូង បុករះទ្រូងផ្លូវ និងបង្គោលភ្លើង១ដើម នៅផ្លូវឯករាជ្យ ខ្ទេចរប៉ាត់រប៉ាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទី ព្រឹក​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្លូវ​ឯករាជ្យ​ មុខមន្ទីរ​ពេទ្យ​ចម្ការ​ចេក ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ចំណែកអ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ហើយរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់