ព័ត៌មានជាតិ

ជ្រុលចង្កូតបុកបន្តិចសោះ អស់៦០ដុល្លារ!!

ភ្នំពេញៈ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូសណ្តោងនិងរថយន្តបណ្តាលឲ្យបែកស្តុបរថយន្តនិងម៉ូតូ ហើយត្រូវចេញថ្លៃជួសជុលរថយន្តចំនួន៦០ដុល្លារដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ ទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់ម៉ូតូសណ្តោងរម៉កបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកឌ្រីម សណ្តោងរម៉ក តាមផ្លូវ២១៧ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាស្របទិសគ្នា ខណៈមកដល់ចំណុចកើតហេតុរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Z-6255 បានឈប់ស្តុបយ៉ាងតក់ក្រហល់ពីមុខហើយពេលនោះគាត់ក៏ជាន់ហ្គ្រាងឈប់ស្តុបដែរ តែខណៈនោះមានម៉ូតូ២គ្រឿងបានបុករម៉កគាត់ពីក្រោយបណ្តាលឲ្យម៉ូតូគាត់ជ្រុលចង្កូតទៅប៉ះស្តុបរថយន្តខាងក្រោយផ្នែកខាងស្តាំបណ្តាលឲ្យបែកស្តុបហើយម៉ូតូបែកស្តុបមុខផ្នែកខាងឆ្វេងចំណែកម៉ូតូ២គ្រឿងបន្តដំណើរទៅបាត់។

ក្រោយពេលកើតហេតុភាគីទាំងសងខាងនិយាយចរចារគ្នាដោយភាគីខាងម៉ូតូសណ្តោយរម៉កសុខចិត្តចេញថ្លៃជួសជុលរថយន្តចំនួន៦០ដុល្លារដើម្បីបញ្ចប់រឿង៕

https://youtu.be/XePBQvfpcgU

មតិយោបល់