គ្រឿងស្រវឹង ត្រូវបានគេចាត់ទុកជាភេសជ្ជៈដែលមានផ្ទុកជាតិអាល់កុល ហើយប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ ចុះចំពោះ អ្នកដែលកើតជំងឺទឹកនោមផ្អែម តើអាចទទួលទានបានដែរទេ?
ជាការពិតណាស់ ចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែមមិនគួរទទួលទានគ្រឿងស្រវឹងឡើយ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំង។ ថ្នាំគ្រាប់មួយចំនួន ដែលប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២ អាចភ្ញោចកោសិកាអាំងស៊ុយលីន ដូចជា sulphonylureas និង megglitinides នៅពេលប្រើជាមួយជាតិអាល់កុល អាចបណ្តោលឲ្យកង្វះជាតិស្ករក្នុងឈាមធ្ងន់ធ្ងរ ប្រសិនបើជួយសង្គ្រោះមិនទាន់ទេ អាចបណ្តោលឲ្យស្លាប់។ ជាពិសេស ប្រសិនបើមានករណីដូចជា អស់កម្លាំង ឈឺក្បាល ញ័រខ្លួន អ្នកគួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។
ក្នុងករណីដែលអ្នកជៀសមិនបានទេ អ្នកគួរតែធ្វើតាមការណែនាំដូចខាងក្រោម ដើម្បីកាត់បន្ថយផលប៉ះពាល់៖
១.អ្នកគួរតែវាស់បរិមាណគ្លុយកូសមុនពេលផឹក៖ ដោយសារតែការសេពគ្រឿងស្រវឹងកាត់បន្ថយសមត្ថភាពក្នុងការបញ្ចេញជាតិស្ករក្នុងថ្លើម។ ក្នុងករណីដែលជាតិស្ករក្នុងឈាមមានកម្រិតទាបពេក កុំទទួលទានគ្រឿងស្រវឹងឲ្យសោះ។
២.កុំផឹកគ្រឿងស្រវឹងពេលពោះទទេ៖ នៅពេលមានជាតិអាល់កុលក្នុងឈាម រាងកាយនឹងស្រូបយកសារធាតុចិញ្ចឹមពីអាហារយឺត រួមទាំងកាត់បន្ថយសមត្ថភាពសំយោគ និងរំលាយរបស់ថ្លើម។ ហេតុនេះ អ្នកកុំព្យាយាមទទួលទានគ្រឿងស្រវឹង បើមិនទាន់មានអីចូលពោះសោះ៕
ដកស្រង់ពី៖ soha
មតិយោបល់