ព័ត៌មានជាតិ

កម្លាំងចម្រុះក្រុងក្រចេះ ស្ទាក់ចាប់រថយន្ដដឹកឈើពីរគ្រឿងនៅកន្លែងផ្សេងគ្នា

ក្រចេះ: កម្លាំងសមត្ថកិច្ចចម្រុះក្រុងក្រចេះបានធ្វើការបង្ក្រាបរថយន្ដចំនួន២គ្រឿង កាលពីវេលាម៉ោង៣ទៀបភ្លីឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ គឺរថយន្ដម៉ាកយីឌុបដឹកឈើក្រហមបង្គប់ក្រោមជ័រក្រែប បង្ក្រាបបាននៅចំណុចភូមិត្រពាំងព្រីង ក្រុងក្រចេះ និងរថយន្ដមួយគ្រឿងទៀតម៉ាកសាំងយ៉ុងដឹក ឈើសុក្រំពេញប្រៀប បង្ក្រាបបាននៅចំណុចភូមិដា ឃុំដា ស្រុកចិត្របុរី។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ មិនបានឃាត់ខ្លួនអ្នកបើកបរនោះទេ ហើយក៏មិនស្គាល់អត្តសញ្ញាណ ម្ចាស់រថយន្ដ និងឈើនោះដែរ។ចំណែករថយន្ដទាំង២គ្រឿង និងឈើ ក្រោយពីកម្លាំងបង្រ្កាប ត្រូវបានយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនឈើខ្សា ប៉ុន្ដែកម្លាំងសមត្ថកិច្ចមិនបានបញ្ជាក់ពីចំនួននៅឡើយទេ។

សមត្ថកិច្ចបានបន្តទៀតថា ជ័រគ្រែបប្រគល់ឲ្យម្ចាស់វិញ ចំណែកឈើ និងរថយន្ដ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

photo_2016-09-28_16-24-12

photo_2016-09-28_16-24-08

photo_2016-09-28_16-24-10

មតិយោបល់