ភ្នំពេញៈ កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់(ក្នុងចំណោមបក្ខពួក២នាក់) ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា(ឆក់ទូរសព្ទ័ដៃ)នៅផ្លូវព្រះសីហនុ កែងផ្លូវលេខ៥១ ភូមិ៤សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ស៊ុន សារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយ។
វត្ថុតាងចាប់យកៈ ទូសព្ទ័ដៃ១គ្រឿងម៉ាកiPhoneX ពណ៌ខ្មៅ(ជារបស់ជនរងគ្រោះ)។
ជនរងគ្រោះឈ្មោះ រឹម វិរៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅ ផ្ទះសំណាក់FARY LAND ផ្លូវលេខ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់