ព័ត៌មានជាតិ

ប៉ូលិសអន្តោប្រវេសន៍ ចុះចាប់ខ្លួនជនជាតិវៀតណាមរស់នៅ និងធ្វើការខុសច្បាប់នៅខណ្ឌដូនពេញ

ភ្នំពេញៈ ប្រតិបត្តិការទាំងព្រលឹមអុល របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នេះ បានចុះត្រួតពិនិត្យ នៅការដ្ឋានសំណង់សួនក្រោមដី និងនៅទីតាំងផ្ទះល្វែង(ភោជនីយដ្ឋានភ្នំពេញខេមរា) ស្ថិតនៅផ្លូវលេខ ៦១កែង១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៨នាក់ភ្លាមៗ។

ក្នុងប្រតិបត្តិការណ៍នេះ លោកឧត្តមសេនីយ៍ទោល អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ពួកគេ ជាកម្មកសំណង់ជនជាតិវៀតណាម ដែលជួលផ្ទះស្នាក់នៅ បានចំនួន០៨នាក់ មានលិខិតឆ្លងដែន០៣ក្បាល ទិដ្ឋាការទេសចរណ៍ តែមកបំរើការងារខុសទិសដៅ និងគ្មានលិខិតឆ្លងដែនចំនួន០៥នាក់។

សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានយកទៅសួរនាំបន្តទៀត ដើម្បីចាត់ការតាមនីតិវិធី យោងតាមមាត្រា២៩ ស្តីពីច្បាប់ អន្តោរប្រវេសន៍ បានចែងថា ជនបរទេសណា ដែលគ្មានការអនុញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួចលាក់បន្លំ ឬល្បិចផ្សេងទៀត ដែលផ្ទុយពីបទបញ្ញតិ្តនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់គុកពី៣ខែដល់៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាត មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការមានសមត្ថកិច្ចរូបណាដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលមានការធ្វេសប្រហេស ខ្វះការប្រុងប្រយ័ត្ន ឬ មិន គោរពបទបញ្ជា ត្រូវទទួលការផ្តន្ទាទោស ផ្នែករដ្ឋបាលមធ្យោបាយសម្ភារៈប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋ៕

photo_2016-10-05_10-16-46photo_2016-10-05_10-16-38photo_2016-10-05_10-16-40photo_2016-10-05_10-16-41photo_2016-10-05_10-16-43photo_2016-10-05_10-16-45

មតិយោបល់