ស្វាយរៀងៈ ជនសង្ស័យជានិសិត្សឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យា (IT)ម្នាក់ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធ Facebook ត្រូវបានកម្លាំងកងរាជអាវុធ សហការជាមួយស្នងការយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យមានឈ្មោះ រុន ណាលិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជានិសិត្សឆ្នាំទី១ ផ្នែក IT មានទីលំនៅភូមិដូនស ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យត្រូវកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់