ព័ត៌មានជាតិ

មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ ក្នុងនោះមានទាំងជនសង្ស័យដែលពាក់ពន្ធ័នឹងរឿងឆបោកម៉ូតូ៤ករណី ត្រូវបានចាប់ឃាត់ខ្លួនក្នុងផ្ទះសំណាក់​យីហោ មាស៩៩

កំពង់ស្ពឺ: នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលា​ម៉ោង ១១​ និង៣០​ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន​ បានម្នាក់ឈ្មោះ តុល មាន ភេទ ប្រុស អាយុ ២៧ឆ្នាំ​ ភូមិរកាធំ សង្កាត់​រកាធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ នៅតាមផ្លូវជាតិលេខ​៤​ គីឡូម៉ែត្រ៤៤​ ក្នុង​ភូមិចំបក់ ឃុំវស្លិស​ ដកហូតបានគ្រឿង​ញៀនចំនួន១៧កញ្ចប់​ ,​ ម៉ូតូ១គ្រឿង និង ទូរសព្ទ័ដៃ១គ្រឿង​ នៅម៉ោង​ ១១និង៣០​ នាទី​ ទទួល​បាន​ព័ត៌មាន​ថា​មានក្មេងប្រុស​ ស្រី​ ៤​នាក់​ បានមកជួល​បន្ទប់នៅផ្ទះសំណាក់​យីហោ មាស៩៩ ជាមុខសញ្ញាគួរឲ្យសង្ស័យ​ កម្លាំងនគរ​បាល​បានសហការជាមួយម្ចាស់ផ្ទះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ បន្ទប់​ ២​ បន្ទប់​លេខ​ ១០៥​ មានមនុស្ស​ ៣​ នាក់ប្រុស​២​ ស្រី​ ១​ រកឃើញគ្រឿងញៀន​ ៣​ កញ្ចប់ និង​សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ បន្ទប់លេខ​ ​១០៧​ ​មានមនុស្សស្រី​ ១​ នាក់​ ឆែកឆេរ​ឃើញសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ មុខសញ្ញា​ទាំង​ ៤នាក់​ មានឈ្មោះដូចខាងក្រោម​ ៖​
១.ឈ្មោះ អូន ណារ៉ូ (ឆក)​ ប្រុស អាយុ ២៥​ ឆ្នាំ​ ភូមិតាកេរ្តិ៍ ឃុំរលាំងចក ស្រុកសំរោងទង ជាមុខសញ្ញាពាក់ពន្ធ័ ករណី​ឆបោកម៉ូតូ ៤​ ករណី​។
២.ឈ្មោះ វ៉ាត់ រតនា ប្រុស អាយុ ១៩​ ឆ្នាំនៅភូមិចម្ការរដ្ឋ ឃុំវល្លិសរ ស្រុកសំរោងទង។
៣.ឈ្មោះ ឌី កញ្ញា ស្រី អាយុ ១៨​ ឆ្នាំ​ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
៤.ឈ្មោះ រ៉ា​ ស្រីពៅ ស្រី​ ២១​ ឆ្នាំ​ ស្នាក់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន។

ប្រតិបត្តិការ​ខាងលើ​នគរបាល​ឃាត់​មនុស្ស​ ៥​ នាក់​ស្រី​ ២​ នាក់​ ,​ គ្រឿងញៀន​ ២០​ កញ្ចប់ ,​ ម៉ូតូ​ ១គ្រឿង ទូរសព្ទ័ដៃ​ ២គ្រឿង​ សម្ភារ:ប្រើប្រាស់មួយចំនួន ហើយសមត្ថកិច្ចកំពុង កសាងសំណុំរឿចាត់កាតាម​នីតិវិធីច្បាប់៕

មតិយោបល់