ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ វេស្ទើនភ្នំពេញ ដោយលទ្ធផល ៨ទល់០ នាជំនួបប្រចាំសប្តាហ៍ទី១១ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ កាលពីម្សិលមិញ នៅលើកីឡដ្ឋានខេត្តស្វាយរៀង។
គ្រាប់បាល់ជ័យជម្នះ ដ៏ច្រើនលើសលប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ CAEASAR TREVIN SHONARI ៣គ្រាប់ម្នាក់ឯង នៅនាទីទី ១៥, ២៩ នឹង ៨៦ ស្របពេលដែល Shane Booysen រកបាន ៣គ្រាប់ដូចគ្នា នៅនាទី ៥៣, ៧៣ នឹង ៨៩ ខណៈដែល ត្រាយ វិចិត្ត ជាមួយ ឃៀង ម៉េងហ៊ួ ម្នាក់មួយគ្រាប់។
ដូច្នេះហើយ ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ពិន្ទុ នៅសប្តាហ៍ទី១១ នេះ ចំណែកឯ វេស្ទើនភ្នំពេញ នៅតែរក្សាកំណត់ត្រាចាញ់គ្រាប់ការប្រកួត៕
https://www.youtube.com/watch?v=FeNLpfi9_K8
មតិយោបល់