ប្រធានក្រុមហុល្លង់ កីឡាករខ្សែប្រយុទ្ធ Robin van Persie បាននិយាយថា គាត់មានសតិអារម្មណ៍ និងរូបកាយ បានត្រៀមយ៉ាងល្អសម្រាប់ការប្រកួត World Cup 2014 នៅប្រេស៊ីល បើទោះបីជា មិនបានលេងមួយរដូវកាលពេញនៅក្លិបបិសាចក្រហមក៏ដោយ ។
កីឡាករវ័យ ៣០ ឆ្នាំ កាលពីរដូវកាល កន្លងទៅនេះ បានចំណាយពេល ២ ទៅ ៣ ខែ ដោយតម្រូវឲ្យនៅក្រៅតារាង ខណៈដែលខ្លួនទទួលរងរបួស ភ្លៅ និងជង្គង់ ដោយក្នុងនោះបានលេងតែ ២៨ ប្រកួត ជាមួយនឹងបិសាចក្រហម។
ទោះជាយ៉ាងនេះក្តី កីឡាករ Robin van Persie បានស្រោចស្រង់បញ្ហាទាំងនោះ ដោយបច្ចុប្បន្នកំពុងរៀបចំខ្លួនយ៉ាងល្អ សម្រាប់ការប្រកួត World Cup 2014 នៅប្រេស៊ីល ។
ខ្សែប្រយុទ្ធ និងប្រធានក្រុមដឹកនាំក្រុមហុល្លង់រូបនេះ បានទទូចថា លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួត ដោយពេលនេះមានអារម្មណ៍ពេញលេញ ។ កីឡាកររូបនេះបន្តទៀតថា ខ្ញុំពិតជាមានអារម្មណ៍ស្រស់ស្រាយ និងល្អ ណាស់ តែបើសិនរដូវកាលកន្លងមក លេងបានពេញលេញជាមួយនឹងបិសាចក្រហម ជាការប្រសើរ ៕
មតិយោបល់