ភ្នំពេញៈ ក្រោយពីធ្លាប់បាន តុលាការឃុំខ្លួនបាន មួយសន្ទុះម្តងរួចទៅហើយ ព្រោះតែរឿងវាយភ្ញៀវ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមជនសង្ស័យ ចំនួន ៦នាក់ ដែលមានទាំងម្ចាស់ហាង ខារ៉ាអូខេ យីហោ រាត្រីសំណាងល្អ នៅតាមផ្លូវ ២០០៤ ត្រូវបាន សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបញ្ជូនខ្លួនទៅតុលាការម្តងទៀត ព្រោះរឿង វាយភ្ញៀវ ដេកពេទ្យសារជាថ្មី។
បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យ ទាំង៦នាក់ រួមមាន៖
-ទី១ ឈ្មោះ យឹម សំណាង ហៅ តូ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ម្ចាស់ហាងខារ៉ាអូខេ
-ទី២ ឈ្មោះ ជឿន ស្រីនិច ភេទស្រី អាយុ២៣ឆ្នាំ បុគ្គលិក ខារ៉ាអូខេ
-ទី៣ ឈ្មោះ រឿន រាម ភេទទី៣ អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិក ខារ៉ាអូខេ
-ទី៤ ឈ្មោះ វណ្ណ វុទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បុគ្គលិក ខារ៉ាអូខេ
-ទី៥ ឈ្មោះ ធាន ភារុណ ភេទប្រុស អាយុ២២ឆ្នាំ បុគ្គលិក ខារ៉ាអូខេ
-និងទី៦ ឈ្មោះ អំ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិក ខារ៉ាអូខេ។
ចំណែកក្រុមជនរងគ្រោះរួមមាន៖
-ទី១ ឈ្មោះ រ៉េត ធារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ម្តុំលូ៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិផ្សារលើ ឃុំ លលកស ស្រុកសំពៅមាស ខេត្តពោធិសាត់ រងរបួសស្រាល
-ទី២ ឈ្មោះ ឆាង សុខលាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ ព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែទៅរស់នៅខាងស្រុកជាមួយប្រពន្ធ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់
-និងទី៣ ឈ្មោះ ឆាង សុវ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិឈូកស ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តែរស់នៅជាមួយប្រពន្ធនៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ។
សូមជម្រាបជូនថា ហេតុការណ៍វាយភ្ញៀវដេកពេទ្យនេះ បានកើតឡើងកាលពី យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងហាង រាត្រីសំណាងល្អ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ដើមចមដែលឈានដល់ការវាយភ្ញៀវ ឲ្យរងរបួសធ្ងន់ស្រាល ផ្តើមចេញពី ការច្រៀងខារ៉ាអូខេ ដែលក្រុមជនរងគ្រោះ តវ៉ា រឿងម្ចាស់ហាង គិតលុយសើលច្រើនពេក ក្រោយមកក៏ផ្ទុះហិង្សាតែម្តង។
ក្រោយពីរងរបួសធ្ងន់ស្រាល ក្រុមជនរងគ្រោះបាន ទៅដាក់ពាក្យប្តឹង ឲ្យសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ជួយដោះស្រាយ រហូតឈានដល់ឃាត់ខ្លួន ក្រុមជនសង្ស័យ ទាំង ០៦នាក់ខាងលើ យកទៅសាកសួរ កាលពី២១ ខែមិថុនា ឆ្នាំ២០១៨ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
មតិយោបល់