ព័ត៌មានជាតិ

កុងតឺន័រ កំពុងបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់!

ភ្នំពេញ: គ្រោះថ្នាកចរាចរណ៍មួយដែលបង្កឲ្យមានមនុស្សចំនួន២នាក់បានរងរបួសធ្ងន់ ក្នុងដែលបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿងបើកបោះពួយល្បឿនលឿន ជ្រុលទៅបុកពីទទឹងរថយន្តមួយគ្រឿងទៀតកំពុងបត់ត្រឡប់ក្រោយ ហើយប្លោងខ្ទាតហោះទៅលើសួនច្បារពុះចែកទ្រូងផ្លូវ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវហាណូយ មុខវត្តអន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ រថយន្តមួយគ្រឿងដែលរងគ្រោះ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ2A-3677 ជិះគ្នា២នាក់ បានរងរបួសធ្ងន់ ពេលដែលកំពុងធ្វើដំណើរតាមផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បត់ត្រឡប់ក្រោយ ស្រាប់តែមានរថយន្តមួយគ្រឿងប្រភេទកុងតឺន័រ ម៉ាកហ៊ីណូ ពណ៌បៃតង ឆ្នូតស ពាក់ស្លាកលេខ ព្រះសីហនុ3A-1742 បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលទៅបុកចំពីទទឹងរថយន្តមួយគ្រឿងខាងលើ រុញប្លោងខ្ទាតទៅលើសួនច្បារតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយ ៕

មតិយោបល់