ព្រៃវែងៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាព ព្រួតគ្នាវាយនិងចាក់ទៅលើបុរសម្នាក់ជាច្រើនកាំបិតបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅម៉ោង១០ យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិសូរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ។
ជនសង្ស័យទាំង២នាក់ខាងលើ ទី១ឈ្មោះ ងួន សាបឿន ភេទប្រុស អាយុ៥១ឆ្នាំ និងជនសង្ស័យទី២ឈ្មោះ សេក ប៊ុនថា ភេទប្រុស អាយុ៣១ឆ្នាំ។ ចំណែកជនរងគ្រោះមានឈ្មោះ ម៉ី សាវុន ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជនសង្ស័យចាក់បណ្តាលឲ្យរបួសជាច្រើនកន្លែង។
ចំណែកមូលហេតុករណីនេះ បណ្តាលមកពីទំនាស់ក្នុងការបើកបរតាមដងផ្លូវដោយរឿងភ្លើងហ្វា ៕
មតិយោបល់