ព័ត៌មានជាតិ

ពលករខ្មែរមកចុះឈ្មោះបោះឆ្នោត ត្រូវប៉ូលិសអន្តោប្រវេសន៍ដកយកលិខិតឆ្លងដែន តែសមត្ថកិច្ចបដិសេធ

បាត់ដំបងៈ ពលករខ្មែរ២៨នាក់ ក្នុងចំណោមប្រមាណជាង៣០០នាក់ ដែលធ្វើការនៅប្រទេសថៃ បានសុំច្បាប់វិលត្រឡប់មកកម្ពុជាមួយថ្ងៃ ពោលគឺចូលពេលព្រឹក ចេញពេលល្ងាច ដើម្បីមកចុះឈ្មោះបោះឆ្នោត ក៏ត្រូវប៉ូលិសអន្តោប្រវេសន៍ចាប់ដកហូតលិខិតឆ្លងដែន ខណៈពួកគាត់បានធ្វើដំណើរត្រឡប់ទៅបំពេញការងារនៅប្រទេសថៃវិញ តាមច្រកព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ ទោះជាបែបណាករណីនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់របស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍បដិសេធ ប៉ុន្តែមិនមានន័យថា មិនពិតនោះទេ។

អនុប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង លោក លីដា ហ្សាណូ មិនបានពន្យល់ជុំវិញករណីនេះទេ ដោយលោកបង្វែរសំណួរឲ្យទៅសួរខាងរដ្ឋបាលរបស់នគរបាលអន្តោប្រវេសន៍នៅច្រកមួយនេះ ខណៈដែលមន្រ្តីនគរបាលផ្នែករដ្ឋបាលឆ្លើយថា មិនដឹង និងមិនមានការពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងថា ករណីកន្លងមក ពិតជាមានការត្រួតពិនិត្យលិខិតឆ្លងដែនពលករខ្មែរមែន ខណៈដែលពួកគេទៅចុះឈ្មោះបោះឆ្នោត។ ការត្រួតពិនិត្យដោយសមត្ថកិច្ចព្រំដែនបែបនេះ គ្រាដែលមានការសង្ស័យ និងមិនមានលិខិតស្នាមត្រឹមត្រូវ ឬអ្នកធានាច្បាស់លាស់ក្នុងការចុះឈ្មោះបោះឆ្នោត។

បើតាមលោក សុខ ផល បានប្រាប់អង្គភាពសារព័ត៌មាន Post News នៅរសៀលថ្ងៃទី២០ តុលា ២០១៦ នេះថា “ករណីថា មន្រ្តីនគរបាលច្រកដូងចាប់យកលិខិតឆ្លងដែនរបស់ពលករខ្មែរ ចាប់មើលឆែកមើលសិន តែយើងមិនបដិសេធទេ ប៉ុន្តែកន្លងមក យើងធ្លាប់ត្រួតពិនិត្យការចូលមកចុះឈ្មោះបោះឆ្នោត តាមច្រកមួយនេះ និងនៅក្នុងខេត្តកោះកុង ដោយពួកគាត់មិនមានឯកសារ ឬអ្នកធានាច្បាស់លាស់”

បើកតាមពលករដែលត្រូវគេដកហូតយកលិខិតឆ្លងដែនកាលពីថ្ងៃទី១៧ ខែតុលា បានឲ្យដឹងថា ពួកគាត់បានត្រឡប់ពីប្រទេសថៃមកកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោត ពេលត្រឡប់ទៅប្រទេសថៃវិញ ស្រាប់តែប៉ូលិសអន្តោប្រវេសន៍ខែ្មរសុំមើលលិខិតឆ្លងដែន ហើយដកហូតយកតែម្ដង និងទារយកលុយពីពួកគាត់ ក្នុងម្នាក់ពី១០០០បាតទៅ១៥០០បាត។

ពលករម្នាក់ទៀតក្នុងចំណោមពលករជាច្រើននាក់បានឲ្យដឹងថា គាត់បានសុំច្បាប់ពីក្រុមហ៊ុននៅប្រទេសថៃរយៈពេលមួយថ្ងៃមកកម្ពុជា គឺចូលព្រឹកត្រឡប់ទៅវិញពេលល្ងាច ដើម្បីចុះឈ្មោះបោះឆ្នោត ក្រោយពីចុះឈ្មោះបោះឆ្នោតហើយ គាត់បានត្រឡប់ទៅប្រទេសថៃវិញ ប៉ុន្តែពេលមកដល់ច្រកទ្វារអន្តរជាតិដូង ក៏ត្រូវប៉ូលិសអន្តោប្រវេសន៍ចាប់យកលិខិតឆ្លងដែនរបស់គាត់តែម្ដង។ គាត់បានបន្តថា ពេលដែលប៉ូលិសអន្តោប្រវេសន៍ចាប់យកលិខិតឆ្លងដែនបានប្រហែលជា១០សន្លឹក រួចបានយកលិខិតឆ្លងដែនទាំងនោះទៅប្រគល់ឲ្យប៉ូលិសអន្តោប្រវេសន៍ថៃ ហើយបញ្ជូនពលករជាង១០នាក់នោះទៅឈរខាងថៃ។ ចំណែកពលរកដែលមិនទាន់ដកយកលិខិតឆ្លងដែន ប៉ូលិសអន្តោប្រវេសន៍ខ្មែរមិនអនុញ្ញាតឲ្យទៅឈរនៅខាងថៃឡើយ៕

%e1%9e%96%e1%9e%9b%e1%9e%9a%e1%9e%80%e1%9e%9aphoto_2016-10-20_12-30-47photo_2016-10-20_12-30-44photo_2016-10-20_12-30-45-2photo_2016-10-20_12-30-45photo_2016-10-20_12-30-46

មតិយោបល់