ព័ត៌មានជាតិ

អ្នកមិនគោរពច្បាប់ចរាចរណ៍ គឺជាចេតនា តែដល់ពេលមានគ្រោះថ្នាក់ បែរជាអះអាងថាជាអចេតនា

ត្បូងឃ្មុំៈ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង៥០នាទី លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២៩-២៣០ ស្ថិតនៅភូមិក្ដុលផ្សារ ឃុំទន្លូងស្រុកមេមត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់របួសធ្ងន់។

ករណីនេះបង្កឡើងដោយម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខៀវ (ដឹកលៀសហាលលក់) គ្មានស្លាកលេខ បើកបរដោយឈ្មោះ ផាត សំអី ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ( របួសធ្ងន់) ប៉ះគ្នាជាមួយម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GM-1731 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ គាត់ក៏បានឌុបមនុស្សម្នាក់ ភេទប្រុស មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានក្រោយពេលកើតហេតុ គេចចេញ ពីកន្លែងកើតហេតុទាំង២នាក់។

ហេតុការណ៍នេះកើតឡើង ដោយម៉ូតូទាំង២បើកស្របគ្នា ដោយម៉ូតូបង្កម៉ាក វ៉េវឆ្លាមពណ៌ខៀវ (ដឹកលៀសហាលលក់)បើកបរពីទិសខាងលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ៧ ដល់ចំណុចកើតហេតុ បានបត់ឆ្វេង បណ្ដាលឲ្យម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ (បើកបរពីខាងក្រោយ) បុកចំឈ្នាន់ជាន់ខាងក្រោយផ្នែកខាងឆ្វេង តែម្ដង៕

មតិយោបល់