ព័ត៌មានជាតិ

ឆក់កាបូបគេចខ្លួនបាន៤ខែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅភោជនីយដ្ឋាន ចេកមាស!..

ភ្នំពេញ: កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចភោជនីយដ្ឋាន ចេកមាស ផ្លូវលំ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប ស្ពាយ ពណ៌ខ្មៅ ) កាលវេលាម៉ោង៥ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ចំណុចមុខច្រកចូលផ្ញើម៉ូតូរថយន្តក្រោមដី ផ្លូវលេខ ២៧៤(ផ្លូវព្រះសីហនុ) ភូមិទី៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ៅ ចន័្ទដារ៉ា ហៅ តុ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ផ្ទះលេខ ២០C ផ្លូវជាតិលេខ ៥ ភូមិ បឹងឈូក សង្កាត់ ឫស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់