ព័ត៌មានជាតិ

មន្រ្តីនគរបាលម្នាក់ ជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹង រងរបួសធ្ងន់!..

កែប: កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ២០១៨ មានករណីគ្រោះចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅកែងគ្នា នៅលើផ្លូវជាតិ៣៣A ទល់មុខផ្លូវចូលស្រែអំបិល អ៊ុយហិ បណ្ដាលឲ្យបុរសម្នាក់រងរបួស ស្ថិតនៅភូមិកែប ក្រុងកែប ខេត្តកែប។

ម៉ូតូម៉ាកសង់ កូរេសេ១០០ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ម៉ឺ រ៉ាឌី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរនគរបាល បច្ចុប្បន្ន ស្នាក់នៅភូមិកែប ក្រុងកែប ខេត្តកែប (រងរបួសធ្ងន់)។ ចំណែករថយន្តម៉ាក រេហ្វរ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AB-0443 បើកបរដោយឈ្មោះ ផុន ធឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនប៉ិចថាច់ រស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

មូលហេតុ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ក្រោយពេលកើតហេតុត្រូវបានរថយន្តស្នងការដឹកទៅមន្ទីរពេទ្យប្រទេសវៀតណាម ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប៕

មតិយោបល់