ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួល!..

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញបុរសម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលលេខ៣០ ផ្លូវបេតុង ក្រុម១២ ភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

សាកសពជនរងគ្រោះមានឈ្មោះ វេង ពិសិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើតនៅភូមិជីអោក ឃុំជីអោក ស្រុកបារាយ ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះ ឈុំ សុខណៃ អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យទៅលើសាកសពរួច ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់