ព័ត៌មានជាតិ

បុរសជនជាតិជប៉ុនម្នាក់ដែលជានាយករងរោងចក្រTAKISADA ខ្យល់គស្លាប់ នៅក្នុងសណ្ឋាគារការស៊ីណូហ្គូឌេនហ្គាឡាក់ស៊ី ក្រុងបាវិត

ស្វាយរៀងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមាន បុរសជនជាតិជប៉ុនម្នាក់ ជានាយករងរោងចក្រTAKISADAព្រៃផ្តៅក្រុងបាវិត បានខ្យល់គស្លាប់នៅក្នុងសណ្ឋាគារការស៊ីណូហ្គូឌេនហ្គាឡាក់ស៊ី ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះកើតឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅជាន់ទី៩បន្ទប់លេខ៩២៣ នៃសណ្ឋាគារកាស៊ីណូហ្គូឌេនហ្គាឡាក់ស៊ី ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ OZEKI HIROYUKI ភេទប្រុស អាយុ៦៩ឆ្នាំ (ជនជាតិជប៉ុន) មុខរបរនាយករងរោងចក្រTAKISADA (ព្រៃផ្ដៅ) បានមកជួលបន្ទប់ខាងលើស្នាក់នៅ ។ចំណែកមូលហេតុ បណ្តាលមកពីអាការៈខ្យល់គ ៕

មតិយោបល់