ព័ត៌មានជាតិ

ម្ចាស់ផ្ទះទៅចម្ការ ត្រឡប់មកវិញឆេះផ្ទះគ្មានសល់!..

ឧត្តរមានជ័យៈ ថ្ងៃអង្គារ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ឆ្នាំ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង ១និង១៨នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ក្នុងភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង។

ម្ចាស់ផ្ទះមានឈ្មោះ ដៀម ដួន អាយុ ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ រ៉េត ភិត អាយុ ៣៣ឆ្នាំ មានកូនចំនួន៤នាក់ ស្រីម្នាក់ ផ្ទះធ្វើពីឈើ មានទំហំ៧ម×៩ម ជញ្ជាំងក្តារ ប្រក់ស័ង្កសី ថ្មក្រោម។

ករណីនេះធ្វើឲ្យឆេះផ្នែកខាងលើទាំងស្រុង និងខូចខាតរបស់របរក្នុងផ្ទះមួយចំនួន រួមមាន មាសចំនួន១តម្លឹង ៧ជី ប្រាក់ចំនួន៥លានរៀល។
មូលហេតុ ទុស្សេខ្សែភ្លើង បញ្ជាក់ អំឡុងពេលឆេះម្ចាស់មិននៅ ទៅចម្ការ។

កម្លាំងការិយាល័យពន្លត់អគ្គិភ័យបានចេញរថយន្តជួយអន្តរាគមន៍ពន្លត់ចំនួន២គ្រឿង បាញ់ទឹកអស់ចំនួន៤ឡានទើបរលត់ទាំងស្រុង៕

មតិយោបល់