ព័ត៌មានជាតិ

សាំយ៉ុងបុកក្មេងជិះកង់ឆ្លងផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម!

ពោធិ៍សាត់: កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកក្មេងឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧៥ -១៧៦ នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តបង្កម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2 J5980 បើកបរពីកើតទៅលិច លុះដល់ចំណុចកើតហេតុបានបុកក្មេងកំពុងជិះកង់ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ រឿន ចយ អាយុ១២ឆ្នាំ ភេទប្រុស (សិស្សសាលា) នៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកកគរ ខេត្តពោធិ៍សាត់។
សាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានគេចខ្លួនបាត់។

ចំពោះវត្ថុតាង កង់និងរថយន្ត ប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់៕

មតិយោបល់