តាកែវៈ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទី នៅចំណុចមុខបន្ទប់ជួលជាប់ផ្លូវជាតិលេខ 3 ស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូម៉ាក xsenterមួយគ្រឿង ពណ៌ខ្មៅ មានស្ពាយកាតាបចំហៀងមួយ បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាកសេ125 ពណ៌ខ្មៅ ស៊េរី 2010ស្លាកលេខ ភ្នំពេញ 1AT 5490 របស់ឈ្មោះអុឺន សុខខុំ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ដែលបញ្ឈរទុកទាំងសោរនៅមុខបន្ទប់ជួល។
ក្រោយពីជនសង្ស័យធ្វើសកម្មភាពជនរងគ្រោះបានឃើញទាន់ក៏នាំគ្នាដេញតាមជនសង្ស័យ លុះមកដល់ចំណុចភូមិក្រញូង ឃុំញែ៉ងញ៉ង ជនសង្ស័យម្នាក់ដែលជិះម៉ូតូរបស់ជនរងគ្រោះបានជិះម៉ូតូទម្លាក់ផ្លូវផ្ដួលចោលរួចរត់គេចខ្លួនបាត់។ចំណែកបក្សពួកម្នាក់ទៀតដែលជិះម៉ូតូម៉ាក xsenterបានជិះមកមុខបន្តហើយបទមកឆ្វេងតាមផ្លូវចូលវត្តអង្គស្លែងលុះដល់ចំណុចភូមិទឹកថ្លា ឃុំគុស ដោយម៉ូតូជនសង្ស័យមានបញ្ហាក៏ទុកចោល ភ្លាមនោះដោយមានការសង្ស័យពីសមត្ថកិច្ចមូលដ្ឋានព្រមទាំងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនិងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈ្មោះអ៊ុល បញ្ញា ហៅ ស្វិត ភេទប្រុស អាយុ 33 ឆ្នាំនៅភូមិតាកឹង ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមានម៉ូតូ xsenter ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ កូនសោតាន់ចំនួនបីដើម កាតាបស្ពាយពណ៌ខ្មៅចំនួនមួយ ទូរស័ព្ទដៃចំនួនមួយគ្រឿងបច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការសាកសួរកសាងសំណុំរឿង។
ចំពោះវត្ថុតាងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕
មតិយោបល់