ព្រះសីហនុៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសពិនិត្យលើអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ និងរថយន្តគ្មានស្លាកលេខ ចំនួនលើ៤គោលដៅ (ក្រុងព្រះសីហនុ ៣គោលដៅ , ស្រុកកំពង់សីលា ១គោលដៅ)។
ជាលទ្ធផលពិនិត្យឃើញមធ្យោបាយល្មើសចំនួន ១៣០គ្រឿង ក្នុងនោះរថយន្ត ៥គ្រឿង
១.ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន ១១១គ្រឿង។
២.ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន ១៣ គ្រឿង ។
៣.ពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ ១គ្រឿង
៤.ពិន័យរថយន្តបិទកញ្ចក់ខ្មៅ ៤គ្រឿង
៥.ពិន័យម៉ូតូល្មើសភ្លើងសញ្ញា ១គ្រឿង៕
មតិយោបល់