ព័ត៌មានជាតិ

ផឹកស្រវឹង គ្រាន់តែរឿងលួចត្រយ៉ូងចេកសោះ ទាញដាវកាប់ខ្ទេច

ឧត្តរមានជ័យ: ជនសង្ស័យម្នាក់ ឈ្មោះ ជិញ សួម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃនគរ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (មុខរបរកសិករ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីផឹកស្រវឹង ហើយខឹងនឹងបងស្រី សួររកអ្នកលួចត្រយ៉ូងចេកមិនប្រាប់ បានបង្កហិង្សាស្ទុះយកដាវស៊ាំម៉ូរ៉ៃមកកាប់ពាន និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះ ខ្ទេចរងការខូចខាត។

ករណីនេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ លុះដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕

មតិយោបល់