ព័ត៌មានជាតិ

បង្ក្រាបក្រុមជួញដូរថ្នាំញៀនឆ្លងខេត្តបាន២នាក់ នៅខេត្តក្រចេះ!

ក្រចេះ: ក្រោមការបញ្ជារផ្ទាល់ និងអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការបង្ក្រាប ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅតាមផ្លូវលំ ស្ថិតក្នុងភូមិអូរលាវ ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ។

ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមានឈ្មោះ ៖
១- ឈ្មោះ ស្រុន ពិសី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម
២- ឈ្មោះ តូច សុភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជាអ្នកមើលផ្លូវ
ជនសង្ស័យទាំង២ មានទីលំនៅស្ថិតក្នុងភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។

វត្ថុតាងចាប់យករួមមាន ៖ក្រាមម្សៅពណ៌សថ្លា ដែលសង្ស័យថាជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់មធ្យម ម៉ូតូ ចំនួន២គ្រឿង (ម៉ាក HONDA ZOOMER X បិទស្កុតពណ៌ស្លាបកំភេមលាយស ពាក់ស្លាកលេខ ក្រចេះ 1D-8475 និងម៉ាក HONDA WAVE ចាស់)

ជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលគ្រឿងញៀនខេត្តក្រចេះ បានយកទៅប្រគល់ឲ្យ កម្លាំងនគរបាលគ្រឿងញៀនខេត្តស្ទឹងត្រែងដល់ស្នងការដ្ឋាន ដែលជាម្ចាស់ករណី ដើម្បីផ្តុំសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់