ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅហាង The Moon KTV ដោយមានភ្ញៀវដែលចូលច្រៀងខារ៉ាអូខេ កើតការតវ៉ា មិនសុខចិត្ត រឿងតម្លៃ ដោយប្រាប់ថា អស់៣០ដុល្លារក្នុង១ឈុត តែពេលផឹករួចគិតលុយ បែរជាអស់ដល់ ៦១ដុល្លារ ។
ករណីនេះកើតឡើងនៅម៉ោង២និង១០នាទី យប់ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកសម្របសម្រួល ដោយខាងម្ចាស់ហាង ឲ្យភ្ញៀវចេញថ្លៃផឹកស៊ីត្រឹមតែ៤០ដុល្លារតែប៉ុណ្ណោះ ដើម្បី បញ្ចប់រឿង ៕
https://www.youtube.com/watch?v=lF034dxw1cM
មតិយោបល់