កំពង់ធំៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តដឹកអ្នកដំណើរ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះអ្នកជិះម៉ូតូស្លាប់ម្នាក់ ឯភាគីរថយន្តទាំងពីរ បានរងរបួសច្រើននាក់ផងដែរ។
សេចក្តីរាយការណ៍ បន្តឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅត្រង់គីឡូម៉ែត្រលេខ៣៥ តាមងណ្ដោយផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្រឡាចថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងទៀតថា អ្នកស្លាប់មានឈ្មោះ សូហា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្ត២គ្រឿង ដែលបុកគ្នានោះម៉ាក តូយូតាដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ ២AB-០៨៥២ និង ភ្នំពេញ ២W-៥៧៩៥។
អ្នកដំណើរក្នុងរថយន្តទាំងពីរ បានរងរបួសច្រើននាក់ ហើយខណៈនេះ រថយន្តសង្គ្រោះខេត្តកំពុងចេញទៅដឹកយកមកសង្គ្រោះ ព្រោះមន្ទីរពេទ្យបង្អែកស្រុក អត់មានរថយន្តសង្គ្រោះឡើយ។
ព័ត៌មានលម្អិត Post News ផ្សាយបន្តទៀត៕
មតិយោបល់