ព័ត៌មានជាតិ

អុញនោះ! រថយន្តកូរេដឹកកេសមួយគ្រឿង ខណៈបើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៨និង៤០ នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយបានកើតឡើង មានរថយន្តប្រភេទកូរេដឹកកេស មួយគ្រឿង ខណៈបើកបរសុខៗ ស្រាប់តែក្រឡាប់ ផ្អៀងផ្ងារជើង ដោយខ្លួនឯង ទីតាំងស្ថិតនៅត្រង់ចំណុចស្តុបបាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល បានចុះទៅពិនិត្យមើល ។ ដោយរថយន្តបង្កហេតុខាងលើ នេះមិនមានប៉ះពាល់ដល់អ្នកដទៃ និងទ្រព្យសម្បត្តិសាធារណៈ សមត្ថកិច្ចបានឲ្យម្ចាស់រថយន្តស្ទួចយកទៅជួសជុល ដោយខ្លួនឯង ។ សូមបញ្ជាក់ថាៈ ករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តនៅ ពេលក្រោយទៀត ៕

មតិយោបល់