បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១២និង៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់ផ្ទះមានឈ្មោះ វ៉ាន់ ចំរើន ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ មិន ចន្ធូ អាយុ២៧ឆ្នាំ មានកូនប្រុសម្នាក់ បានមកជួលផ្ទះទំហំ៤×៤,៥០ សង់ពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ពីឈ្មោះ ចាន់ សុខលី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ រស់នៅរយៈ១ឆ្នាំមកហើយ។
សម្ភារៈខូចខាត ឆេះផ្ទះអស់ទាំងស្រុង, ប្រាក់ខ្មែរ៩៥០០០០រៀល, ខ្សែក ខ្សែដៃធ្វើពីផ្លាកទីន៧,៥ជី,កង់១គ្រឿង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ចាន ឆ្នាំ អាវ ខោ។
មូលហេតុ អាចមកពីទុស្សេខ្សែភ្លើង ព្រោះមុននឹងជនរងគ្រោះចេញទៅរើសអេតចាយ បានបើកភ្លើងអំពូលមួយទុកចោល៕
មតិយោបល់