ស្វាយរៀងៈ សមត្ថកិច្ច បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តក្រុងរបស់ក្រុមហ៊ុន «វ៉ាង រ៉ិច» មួយគ្រឿងបានបុកជាមួយរថយន្តកុងតឺន័រ ហលយជ្រុលទៅបុកនឹងរថយន្តដឹកថ្ម បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៣៨ -១៣៩ ក្នុងភូមិ លៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕







មតិយោបល់