ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីនៃរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ បានចុះធ្វើការត្រួតពិនិត្យគុណភាព បរិមាណ និង ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានចំនួន ៤ ទីតាំង។
បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថាមានស្ថានីយ/ដេប៉ូចំនួន ៖
-២ ទីតាំងមានអនុលោមភាព
-១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និង គុណភាព ។
-១ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។
-ចំពោះតម្លៃលក់រាយវិញដេប៉ូ/ស្ថានីយបានអនុវត្តន៍ត្រឹមត្រូវតាមការប្រកាសរបស់ក្រសួង៕




មតិយោបល់