មណ្ឌលគិរីៈ មានករណីផ្ទុះអាវុធមួយបានកើតឡើង ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយមានការបាញ់តដៃពីសំណាក់ក្រុមអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀន ជាមួយនិងសមត្ថកិច្ច រហូតបណ្តាលឲ្យលោកអធិការស្រុកពេជ្រាដា ម្នាក់ រួមនិងជនសង្ស័យម្នាក់ រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១ ឈ្មោះ ជួប សុផស្ស័ ភេទប្រុស អាយុ២១ឆ្នាំ ,ទី២ឈ្មោះ ចេង ចិត្រា ភេទប្រុស អាយុ២២ឆ្នាំ និងជនសង្ស័យទី៣ ឈ្មោះ ជឿន សុភា ភេទស្រី អាយុ២៥ឆ្នាំ។
ក្នុងនោះ ដកហូតបាន ថ្នាំញៀនចំនួន២កញ្ចប់ធំល្មម , ម៉ូតូ៥គ្រឿង, កាំភ្លើងកែច្នៃប្រើហ្គាស់បាញ់គ្រាប់កង់ចំនួន៥ដើម, ទូរស័ព្ទដៃ៥គ្រឿង, រំសេវ០៨ដុំ, ដាវសាមរ៉ៃ១, គ្រាប់ប៉ាដាងកង់ សម្រាប់បាញ់១ប្រអប់,ថង់តូចៗ សម្រាប់ច្រកថ្នាំ៣០កញ្ចប់, ដែកកេះ៥, កន្រ្តៃ១ និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន៕
https://youtu.be/7acE_J5kblM




មតិយោបល់