ព័ត៌មានជាតិ

លោកយាយម្នាក់ ត្រូវជនមិនស្គាល់មុខ វាយសម្លាប់នៅខាងក្រោយផ្ទះ ចម្ងាយ២៥០ម៉ែត្រ ដោយមិនទាន់ដឹងមូលហេតុ

តាកែវៈ មានករណីមនុស្សឃាតមួយបានកើតឡើង ដោយមានជនសង្ស័យបានវាយទៅលើលោកយាយម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទូ២៧ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

សពជនរងគ្រោះមានឈ្មោះ សុខ ម៉េង អាយុ៦៧ឆ្នាំ បានដេកស្លាប់នៅខាងក្រោយផ្ទះ ចម្ងាយ២៥០ម៉ែត្រ ហើយក្រោយការពិនិត្យធ្វើកោលស្យវិច័យ លើសពមានស្លាកស្នាមនៅលើថ្ងាស ដោយរបួសនៅផ្នែកខាងឆ្វេង ដាច់រហែក៣កន្លែង ។ ដូច្នេះតាមការសន្និដ្ឋាន គឺសពបានស្លាប់ដោយអំពីឃាតកម្ម​និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់