ព័ត៌មានជាតិ

ឡិចស៊ីស RX330 រេចង្កូតបុកគល់ឈើក្រឡាប់ ស្លាប់ជនជាតិចិនម្នាក់ និង២នាក់ទៀតរបួសធ្ងន់

កំពង់ស្ពឺ: កាលពីវេលាម៉ោង៣និង៥០នាទី រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2Q-4921 បើកបរមកពីទិសខាងកើត ដឹកជនជាតិចិនចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ និងតៃកុងខ្មែរម្នាក់ លុះដល់ចំណុចគីឡូម៉ែត្រ ៨៩-៩០ ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានវ៉ារថយន្ត១គ្រឿងទៀត ទើបរេចង្កូតទៅបុកគល់ឈើ បណ្តាលឲ្យស្លាប់ជនជាតិចិនម្នាក់ និង២នាក់ទៀត របួសធ្ងន់ត្រូវរថយន្តពេទ្យយោធាថ្លុកតាសេក ដឹកយកទៅសង្គ្រោះ រីឯតៃកុងមិនស្គាល់ឈ្មោះទេ រត់គេចខ្លួនក្រោយពេលកើតហេតុ៕

មតិយោបល់