ចិន៖ បុរសចម្លែកម្នាក់ បានសម្រេចចិត្តឈរអត់អាហារ ដើម្បីធ្វើកូដកម្ម ប្រឆាំងទៅនឹងតម្លៃផ្ទះ ឬអចលនទ្រព្យកើនឡើងដ៏ខ្ពស់បំផុត នៅក្នុងប្រទេសចិន។ក្នុងការទាមទារ កុំឲ្យតម្លៃផ្ទះ ឬអចលនទ្រព្យកើនឡើងកបពពក បុរសចម្លែកពាក់វ៉ែនតាខ្មៅ និងមានក្តាបចំនួន ៦ ដែលចងភ្ជាប់ទៅនឹងខ្សែដែលខ្លួនកាន់នៅដៃ និងសរសេរ អក្សរ ដែលជាការតវ៉ា ប្រឆាំងទៅនឹងតម្លៃផ្ទះ នៅក្នុងខេត្ត Jiangsu ។ អក្សរដែលបុរសរូបនោះសរសេរដាក់លើក្តាមដែលគាត់បានចងខ្សែ មិនឲ្យដើរទៅណានោះ បានសរសេរថា “តម្លៃអចលនទ្រព្យ ពិតជាខ្ពស់” និង “តម្លៃដីខ្ពស់” ។
https://i1272.photobucket.com/albums/y389/domneng/Air/Protest_zps851eaf92.jpg
បុរសរូបនោះបាននិយាយឲ្យដឹងថា “គាត់ជាសិល្បៈករ ដែលយកក្តាម មកធ្វើការសម្តែង ហើយក៏ចង់យកក្តាមនេះមកធ្វើការតវ៉ា ជាមួយនឹងតម្លៃដ៏ថ្លៃ លើផ្ទះ និងអចលនទ្រព្យផ្សេងៗ” ។ នេះបើតាមសារព័ត៌មាន South China Morning Post ចុះផ្សាយ។
បុរសចម្លែករូបនេះបានបន្តទៀតថា គាត់មិនមានលទ្ធភាព ក្នុងការទិញផ្ទះនៅក្នុងទីក្រុង ណានជីងនោះទេ ដោយមានតម្លៃខ្ពស់បំផុតនោះ។ដោយតម្លៃចលនទ្រព្យនៅប្រទេសចិន ក្នុងរយៈពេល ៨ ខែ ចុងក្រោយមកនេះ វាបានកើនឡើង។ តែទោះជាយ៉ាងណា រដ្ឋាភិបាលគួរតែ គិតគូរវាបញ្ជុះទៅ៕
ព័ត៌មានជាតិ
មតិយោបល់